Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចុះ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ​ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?

សូមមើលជំពូក ចម្លង




យេរេមា 2:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះបាទ​អ័ហាស​ចាត់​អ្នក​នាំ​សារ​ទៅ ដើម្បី​សូម​ស្តេច​ស្រុក​អាស‌ស៊ើរ​ឲ្យមក​ជួយ។


និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។


ហេតុ​អ្វី​បាន​ជា​អ្នក​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​បាន​ខ្មាស​ចំពោះ​ស្រុក​អាស‌ស៊ើរ​ដែរ


ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ តើ​នាង​នៅ​តែ​ដើរ​សាត់​អណ្តែត​ដល់​កាល​ណា​ទៀត? ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ការ​មួយ​ថ្មី​នៅ​លើ​ផែនដី គឺ​ស្ត្រី​ហ៊ុម​ព័ទ្ធ​បុរស ។


យើង​រង់​ចាំ​ជំនួយឡើង​ផ្សា​ភ្នែក តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ ការ​ដែល​យើង​បាន​រង់​ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍​មួយ ដែល​ជួយ​សង្គ្រោះ​មិន​បាន។


យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​សុំ​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​សាសន៍​អាស‌ស៊ើរ ដើម្បីឲ្យ​បាន​អាហារ​បរិភោគ។


អ្នក​បាន​ភប់​ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត។


ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ?


ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​អ្នក ដោយ​ព្រោះ​អ្នក​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ។


កាល​អេប្រាអិម​ឃើញ​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រាអិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ហើយ​ចាត់​គេ​ទៅ​គាល់​ស្ដេច​ដ៏​ជា​ធំ ប៉ុន្ដែ ស្ដេច​នោះ​មិន​អាច​ព្យាបាល ឬ​ប្រោស​របួស​របស់​អ្នក​ឲ្យជា​សះ​បាន​ឡើយ។


អេប្រាអិម​ប្រៀប​ដូច​ជា​សត្វ​ព្រាប ដែល​អាប់​ឥត​ប្រាជ្ញា ហើយ​គ្មាន​គំនិត គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ រួច​គេ​ទៅ​ពឹង​ស្រុក​អាស‌ស៊ើរ។


(ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ប្រទល់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​ដឹក​នាំ​សាសន៍​ភីលី‌ស្ទីន​ប្រាំ​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កា‌ឡូន ក្រុង​កាថ និង​ក្រុង​អេក្រុន) ហើយ​ស្រុក​របស់​សាសន៍​អាវីម​នៅ​ខាង​ត្បូង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម