Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:68 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

68 ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​តាម​នាវា តាម​ផ្លូវ​ដែលខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ អ្នក​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ខ្មាំង‌សត្រូវ ដើម្បី​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

68 ព្រះ‌អម្ចាស់​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា‌ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

68 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដឹក​នាំ​ឯង​ដោយ​នាវា ត្រឡប់​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តាម​ផ្លូវ​ដែល​អញ​បាន​ប្រាប់​ឯង​ថា ឯង​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ ឯង​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ដើម្បី​នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​ឯង​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

68 អុលឡោះ‌តាអាឡា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:68
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។


ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ ឲ្យ​ត្រូវ​បំផ្លាញ ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឲ្យ​វិនាស​សាប​សូន្យ។ ប្រសិន‌បើ​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់សុខ​ចិត្ត​នៅ​ស្ងៀម មិន​ចាំ​បាច់​រំខាន​ព្រះ​ករុណា​ឡើយ តែ​យើង​ខ្ញុំ​ហៀប​នឹង​វិនាស ហៀប​នឹង​ស្លាប់​ផុត​ពូជ​ហើយ»។


កាល​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​ព្រះ‌ទ្រង់​មិន​បាន​នាំ​គេ​តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលី‌ស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌ទ្រង់​នឹក​គិត​ថា៖ «ប្រសិន‌បើ​គេ​ប្រទះ​នឹង​ចម្បាំង នោះ​គេ​អាច​ដូរ​គំនិត ហើយ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


នាំ​ចូល​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។


យើង​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និងអំណត់ គេ​នឹង​ស្លាប់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ​បំផុត។ ដោយ‌សារ​ដាវ និង​អំណត់ គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ។


រី​ឯ​តង្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ដល់​យើង នោះ​គេ​សម្លាប់​សត្វ ដើម្បី​ឲ្យ​តែ​បាន​សាច់​ស៊ី​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​មិន​ទទួល​ទេ ឥឡូវ​នេះ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ដាក់​ទោស​អំពើ​បាប​របស់​គេ គេ​នឹង​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ។


គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។


នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា "ឱ​សូមឲ្យ​ល្ងាច​ឆាប់​មក​ដល់!" ហើយ​ដល់​ពេល​ល្ងាច នោះអ្នក​នឹង​ពោល​ថា "ឱ​សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!" ព្រោះ​តែ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​ខ្លាច ហើយ​ព្រោះ​តែ​ការ​ដែល​ភ្នែក​របស់​អ្នក​នឹង​ឃើញ។


នេះ​ជា​ពាក្យ​នៃ​សេចក្ដី‌សញ្ញា ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​តាំង​ជា‌មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​ពួក‌គេ នៅ​ភ្នំ​ហោរែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម