ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 28:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​របស់​ព្រះ‌អង្គ ដែល​ប្លែក ហើយ​សម្រេច​កិច្ច​របស់​ព្រះ‌អង្គ ដែល​ប្លែកពី​ធម្មតា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម ព្រះអង្គ​នឹង​ព្រះពិរោធ​ដូច​នៅ​ជ្រលងភ្នំ​គីបៀន ដើម្បី​ធ្វើ​កិច្ចការ​របស់ព្រះអង្គ គឺ​កិច្ចការ​ចម្លែក​របស់ព្រះអង្គ ដើម្បី​ធ្វើ​ការងារ​របស់ព្រះអង្គ គឺ​ការងារ​ប្លែកពីធម្មតា​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​យាង​មក ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ព្រះអង្គ​ក្រោក​ឡើង​សម្តែង​ឫទ្ធិ‌បារមី ដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែក ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់ គឺ​ជា​ការ​យ៉ាង​ប្លែក ហើយ​នឹង​សំរេច​កិច្ច​របស់​ទ្រង់ គឺ​ជា​កិច្ច​យ៉ាង​ប្លែក

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

សូមមើលជំពូក



អេសាយ 28:21
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទម្លាយ មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់» ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ។


ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ស្តេច​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន ចាប់​ពី​ក្រុង​កេបា​រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។


ដូច្នេះ គេ​បាន​ឡើង​មក​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ព្រះបាទ​ដាវីឌ​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ទម្លាយ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់»។ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា "បាល-ពេរ៉ាស៊ីម "។


ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលី‌ស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ។


៙ តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?


ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។


សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច។


ហេតុ​នោះ យើង​នឹង​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ នៅ​កណ្ដាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​នឹង​ត្រូវ​បិទ​បាំង​ដែរ។


តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​យើង នឹង​ធ្វើ​នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​យើង​ជា​បរិសុទ្ធ ក៏​រាប់​ព្រះ​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។


ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​បាន​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ


ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​អ្នក​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​យើង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ យើង​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


សហាយ​របស់​អ្នក​បាន​ភ្លេច​អ្នក​ហើយ គេ​មិន​រក​អ្នក​ទៀត​ទេ ព្រោះ​យើង​បាន​វាយ​អ្នក​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​សាហាវ ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ណាស់ បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។


អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?»


ព្រះ‌អង្គ​មិនសប្បាយព្រះ‌ហឫ‌ទ័យ​ទេ ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះ។


លុះ​ដល់​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ។


ចូរ​ពិចារណា​មើល ក្នុង​ចំណោម​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ យើង​កំពុង​តែ​ធ្វើ​ការ​មួយ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ។


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។


ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។


នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។