អេសាយ 29:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 តែកាលណាកូនចៅគេបានឃើញការដែលដៃយើង នឹងធ្វើនៅកណ្ដាលពួកគេ នោះគេនឹងរាប់ឈ្មោះយើងជាបរិសុទ្ធ ក៏រាប់ព្រះដ៏បរិសុទ្ធរបស់លោកយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ដ្បិតកាលណាគាត់ឃើញកូនចៅរបស់ខ្លួនដែលជាស្នាដៃរបស់យើងនៅកណ្ដាលគាត់ ពួកគេនឹងតម្កើងនាមរបស់យើងជាវិសុទ្ធ ហើយតម្កើងអង្គដ៏វិសុទ្ធនៃយ៉ាកុបជាវិសុទ្ធដែរ ព្រមទាំងកោតខ្លាចព្រះនៃអ៊ីស្រាអែលផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង សូមមើលជំពូកអាល់គីតាប23 ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាម្ចាស់ដ៏វិសុទ្ធរបស់យ៉ាកកូប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ សូមមើលជំពូក |