ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
អេសាយ 24:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ផ្ទះបានបិទទ្វារមិនឲ្យមានអ្នកណាចូលឡើយ។ ព្រះគម្ពីរខ្មែរសាកល ទីក្រុងហិនហោចនឹងត្រូវបានកម្ទេច គ្រប់ទាំងផ្ទះបានបិទ ដើម្បីកុំឲ្យអ្នកណាចូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងដែលគ្មានមនុស្សនៅ នឹងត្រូវរលំ ផ្ទះទាំងឡាយត្រូវបិទទ្វារចោល គ្មាននរណាអាចចូលបានទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ អាល់គីតាប ក្រុងដែលគ្មានមនុស្សនៅនឹងត្រូវរលំ ផ្ទះទាំងឡាយត្រូវបិទទ្វារចោល គ្មាននរណាអាចចូលបានទៀតឡើយ។ |
ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។
នេះជាទំនាយអំពីដំណើរក្រុងទីរ៉ុស។ ឱនាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ ឥតមានផ្ទះ ឬកន្លែងចូលសំចតណានៅសល់ឡើយ! គេបានឮដំណឹងនោះចាប់តាំងពីស្រុកគីប្រុស។
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃ លែងបានធ្វើជាទីក្រុងតរៀងទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។
ព្រះអង្គបានទម្លាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ ព្រះអង្គរំលំចុះ គឺព្រះអង្គរំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង។
ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ី ហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
ប៉ុន្តែ សត្វទុង និងកាំប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយសត្វគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ព្រះអង្គនឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់ខ្សែប្រយោល ឲ្យត្រូវសូន្យទទេ។
កាលព្រះបាទសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្ដាលកំផែងទាំងពីរ ទ្រង់ចេញតម្រង់ទៅឯស្រុកវាល។
ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្ដាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង។
នៅគ្រានោះ គេបានទម្លាយកំផែងទីក្រុង ហើយពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្ដាលកំផែងទាំងពីរ ដែលនៅជិតច្បារស្តេច គេរត់តម្រង់ទៅស្រុកវាល (ចំណែកពួកខាល់ដេនៅឡោមព័ទ្ធទីក្រុង)។
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស
គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា៖ «រលំហើយ ក្រុងបាប៊ីឡូនដ៏ធំបានរលំហើយ! ។ ក្រុងនេះបានក្លាយជាលំនៅរបស់ពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច ជាកន្លែងរបស់អស់ទាំងសត្វស្លាបអសោច និងជាកន្លែងរបស់អស់ទាំងសត្វសាហាវអសោច ហើយគួរឲ្យខ្ពើម។