ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង‌ប្អូន​នឹង​បង‌ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​មួយ​នឹង​ទី​ក្រុង​មួយ​ទៀត ហើយ​នគរ​មួយ​នឹង​នគរ​មួយ​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“យើង​នឹង​ពន្យុះ​ជនជាតិអេហ្ស៊ីប​ឲ្យ​ទាស់នឹង​ជនជាតិអេហ្ស៊ីប ម្នាក់ៗ​នឹង​ច្បាំង​នឹង​បងប្អូន​របស់ខ្លួន ម្នាក់ៗ​នឹង​ប្រឆាំងនឹង​អ្នកជិតខាង​របស់ខ្លួន ទីក្រុង​មួយ​នឹង​តទល់នឹង​ទីក្រុង​មួយ​ទៀត អាណាចក្រ​មួយ​នឹង​តទល់នឹង​អាណាចក្រ​មួយ​ទៀត​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង ម្នាក់ៗ​ប្រហារ​បងប្អូន និង​មិត្ត‌ភក្ដិ​របស់​ខ្លួន ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ

សូមមើលជំពូក

អាល់គីតាប

«យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង ម្នាក់ៗ​ប្រហារ​បង​ប្អូន និង​មិត្ត‌ភក្ដិ​របស់​ខ្លួន ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។

សូមមើលជំពូក



អេសាយ 19:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​គេ​បាន​បែក​គ្នា​ជា​ពីរ​ពួក ពួក​មួយ​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​មួយ​ទៀត​កាន់​ខាង​អំរី


គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​ទី​ក្រុង​មួយ​ទាស់​នឹង​ទី​ក្រុង​មួយ​ទៀត ព្រោះ​ព្រះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទុស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង


បណ្ដា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​មួយ​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ថ្នាក់​ទាប នៅ​ចំពោះ​មនុស្ស​ថ្នាក់​ខ្ពស់​ដែរ។


គឺ​ម៉ាណា‌សេ​នឹង​ស៊ី​សាច់​អេប្រាអិម ហើយ​អេប្រាអិម​នឹង​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​ទាំង​ពីរ​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោសយ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី សេចក្ដី​អាម៉ាស់​ខ្មាស​របស់​អ្នក ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សម្រែក​របស់​អ្នក​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​ពីរ​បាន​ដួល​ជា‌មួយ​គ្នា។


អ្នក​រាល់​គ្នា​កុំ​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​មួយ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​មួយ​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​មួយ​ទាស់​នឹង​ស្តេច​មួយ​ទៀត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹងកាប់​សម្លាប់​គ្នា​ឯង។


ដ្បិត​មុន​គ្រា​នោះ គ្មាន​ថ្លៃ​ឈ្នួលសម្រាប់​មនុស្ស ឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស ដែល​ចេញ ឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន»។


បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់


ហើយ​សត្រូវ​របស់​អ្នក​នោះ គឺ​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ឯង។


ដោយ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នឹង​ត្រូវ​វិនាស​មិន​ខាន ហើយ​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នោះ​ក៏​មិន​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ


ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ


បើ​នគរ​មួយ​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ


កាល​គេ​ផ្លុំ​ត្រែ​ទាំង​បីរយ​ឡើង ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គេ​កាប់​សម្លាប់​គ្នា​ឯង ពេញ​ក្នុង​កង‌ទ័ព​ទាំង​មូល ហើយ​ទ័ព​របស់​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ឆ្ពោះ​ទៅ​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​ប្រទល់​អេបិល-មហូឡា ជិត​តា‌បាត។


ក្រោយ​មក ព្រះ‌ទ្រង់​បណ្ដាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​នឹង​អ័ប៊ី‌ម៉្មា‌ឡិច


ពួក​យាម‌ល្បាត​របស់​សូល​នៅ​ក្រុង​គី‌បៀរ ស្រុក​បេនយ៉ាមីន មើល​ទៅ​ឃើញ​ពល​ទ័ព​បែក‌ខ្ញែក​គ្នា ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ


ពេល​នោះ ស្ដេច​សូល និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​សមរភូមិ ហើយមើល៍ មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សម្បើម ដោយពួកភីលីស្ទីន​កំពុង​តែ​កាប់​ចាក់​គ្នា​ឯង។