Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទុរ្ភិក្ស​និង​រញ្ជួយផែនដី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដ្បិត​ជនជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជនជាតិ​មួយ​ ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន​ និង​ការរញ្ជួយ​ដី​ច្រើន​កន្លែង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​ទី​ក្រុង​មួយ​ទាស់​នឹង​ទី​ក្រុង​មួយ​ទៀត ព្រោះ​ព្រះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទុស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង


យើង​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង‌ប្អូន​នឹង​បង‌ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​មួយ​នឹង​ទី​ក្រុង​មួយ​ទៀត ហើយ​នគរ​មួយ​នឹង​នគរ​មួយ​ទៀត​ដែរ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​យើង​ចាត់​សេចក្ដី​វេទនា​ទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


ការ​ហិន​វិនាសអន្តរាយ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស ការ​នេះ​មិន​គួរទេ ប៉ុន្តែ រហូត​ដល់​អ្នក​នោះ​មក ដែល​មាន​សិទ្ធិ​ទទួល យើង​នឹង​ប្រគល់​អំណាចដល់​អ្នក​នោះ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ចលាចល​ជា​ខ្លាំង ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្ដាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន។


នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង។


ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅក្លូ‌ឌាស)។


យើង​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង និង​កំសួល​ផ្សែង។


ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំមួយ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ព្រះ‌អាទិត្យ​ត្រឡប់​ជា​ខ្មៅ ដូច​សំពត់​រោម​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ត្រឡប់​ដូច​ជា​ឈាម


ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​បី​ពោល​ថា៖ «ចូរ​មក!» ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ខ្មៅ​មួយ ហើយ​អ្នក​ជិះ​សេះ​នោះ​មាន​កាន់​ជញ្ជីង​មួយ​នៅ​ដៃ


រួច​ខ្ញុំ​ឮ​ដូច​ជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន ពោល​ថា៖ «អង្ករ​ស្រូវ​សាលី​មួយ​នាលិ ថ្លៃ​មួយ​ដេណារី ហើយ​អង្ករ​ស្រូវ​ឱក​បី​នាលិ ក៏​ថ្លៃ​មួយ​ដេណារី​ដែរ តែ​កុំ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ!»។


ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម