យេរេមា 46:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អស់ទាំងសាសន៍បានឮនិយាយពី សេចក្ដីអាម៉ាស់ខ្មាសរបស់អ្នក ហើយផែនដីក៏ឮពេញដោយសម្រែករបស់អ្នកដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំងពីរបានដួលជាមួយគ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ ព្រោះសម្រែករបស់អ្នក លាន់ឮពាសពេញលើផែនដី។ ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា ដួលស្លាប់ទាំងពីរនាក់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 អស់ទាំងសាសន៍បានឮនិយាយពីសេចក្ដីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។ សូមមើលជំពូកអាល់គីតាប12 ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ ព្រោះសំរែករបស់អ្នក លាន់ឮពាសពេញលើផែនដី។ ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា ដួលស្លាប់ទាំងពីរនាក់»។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ