នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។
អេសាយ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាសុខចិត្ត ហើយស្ដាប់តាម នោះអ្នករាល់គ្នានឹងបានហូបផលល្អនៃទឹកដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ អាល់គីតាប ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។ |
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។
ចូរថ្លែងប្រាប់ថា មនុស្សសុចរិត នឹងបានសេចក្ដីសុខ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប ជាបុព្វបុរសអ្នក ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកបម្រើយើងនឹងបានស៊ី តែអ្នករាល់គ្នានឹងត្រូវឃ្លាន ពួកអ្នកបម្រើយើងនឹងបានផឹក តែអ្នករាល់គ្នានឹងត្រូវស្រេក ពួកអ្នកបម្រើយើងនឹងអរសប្បាយ តែអ្នករាល់គ្នានឹងត្រូវខ្មាស
អ្នកត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខអ្នករាល់គ្នា
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។
ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌
នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
ហើយស្រុកនឹងបង្កើតផលឲ្យអ្នករាល់គ្នាបានបរិភោគឆ្អែត អ្នករាល់គ្នានឹងបាននៅដោយសុខសាន្ត។
បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម
ការបញ្ជាន់ស្រូវរបស់អ្នករាល់គ្នា នឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត អ្នករាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនៅក្នុងស្រុករបស់អ្នកដោយសុខសាន្ត។
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា
«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ