Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ការ​បញ្ជាន់​ស្រូវ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត អ្នក​រាល់​គ្នា​នឹង​បាន​អាហារ​បរិ‌ភោគ​ជា​បរិបូរ ហើយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំង‌បាយជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា​នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ជង្រុក​របស់​យើង​បាន​ពេញ ដោយ​ស្បៀង​អាហារ​គ្រប់​មុខ សូម​ឲ្យ​ហ្វូង​ចៀម​របស់​យើង កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន ចម្រើន​ឡើង​នៅ​តាម​វាល​ស្មៅ


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ នៅ​គ្រប់​ជំនាន់។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ល្ងាច​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ ហើយ​នៅ​ព្រឹក​ស្អែក ព្រះ‌អង្គ​នឹង​ប្រទាន​នំបុ័ង​មក​ចម្អែត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ​ហើយ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌យេហូវ៉ា​វិញ»។


តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។


យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។


នៅ​គ្រា​របស់​ស្ដេច​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ "ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា"។


នៅ​ថ្ងៃ​នោះ យើង​ក៏​នឹង​តាំង​សញ្ញា​មួយ​ឲ្យ​គេ ជា​មួយ​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​លើ​ដី។ យើង​នឹង​បំបាត់​ធ្នូ ដាវ និង​សង្គ្រាម​ចេញ​ពី​ស្រុក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត។


យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង ដោយ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​នាង​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ទៀត​ឡើយ។


ម្នាល​សត្វ​ទាំង​ឡាយ​នៅ​ទី‌វាល​អើយ កុំ​ភ័យ​ខ្លាច ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លាស់​ខៀវ​ខ្ចី ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​មាន​ផ្លែ ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ ក៏ចេញ​ផ្លែ​ជា​បរិបូរ​ដែរ។


អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់ រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។


«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ!


ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។


ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ស្មៅ​នៅ​ទី​វាល សម្រាប់​ហ្វូង​សត្វអ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។


ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។


អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម