Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ត្រូវ​ប្រាប់​ដល់​ជន​ជាតិ​នេះថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​ដាក់​ផ្លូវ​ជីវិត និង​ផ្លូវ​ស្លាប់​នៅ​មុខ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 «ចំណែក​ឯ​ប្រជា‌ជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​ជន‌ជាតិ​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​ដាក់​ផ្លូវ​ជីវិត នឹង​ផ្លូវ​ស្លាប់​នៅ​មុខ​ឯង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 «ចំណែក​ឯ​ប្រជា‌ជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង




យេរេមា 21:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ គ្មាន​សេចក្ដី​ស្លាប់​ឡើយ។


ហោរា​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​បំផ្លាញ​ដែរ គឺ​ទ្រង់ និង​ពួក​វង្សាក៏​បាន​រួច​ជីវិត​ដែរ។


មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​ដាក់​ព្រះ​ពរ និង​បណ្ដា‌សា​នៅ​មុខ​អ្នក​រាល់​គ្នា


មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ដាក់​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​អ្នក ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង។


ខ្ញុំយក​ស្ថាន​សួគ៌ និង​ផែន‌ដី​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​បាន​ដាក់​ជីវិត និង​សេចក្ដី​ស្លាប់ ហើយ​ព្រះ‌ពរ និង​បណ្ដា‌សា នៅ​មុខ​អ្នក​រាល់​គ្នា។ ដូច្នេះ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក​បាន​រស់​នៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម