មីកាយ៉ាទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
អេម៉ុស 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ គ្មានអ្នកណាម្នាក់អាចរត់ចេញ គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកម្ទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញព្រះអម្ចាស់ទ្រង់ឈរក្បែរអាសនា ហើយទ្រង់បង្គាប់ថា ចូរវាយក្បាលសសរឲ្យជើងត្រូវញ័រ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចពួកអ្នកដែលសល់ អញនឹងប្រហារដោយដាវ ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ អាល់គីតាប ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ |
មីកាយ៉ាទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
តែព្រះនឹងវាយបំបែកក្បាល ខ្មាំងសត្រូវរបស់ព្រះអង្គ គឺថ្ងាសនៃអ្នកដែលចេះតែដើរ ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនាំគេត្រឡប់ពីភ្នំបាសាន យើងនឹងនាំគេចេញពីបាតសមុទ្រមកវិញ
គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា
នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
ដាវដែលអ្នករាល់គ្នាខ្លាចនឹងតាមអ្នកទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយគ្រោះទុរ្ភិក្សដែលអ្នករាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមអ្នករាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅទីនោះ។
អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
រស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះ មានភាពដូចជាឥន្ទធនូដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា។ ពេលខ្ញុំបានឃើញហើយ ខ្ញុំក្រាបចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានព្រះបន្ទូលមកកាន់ខ្ញុំ។
សិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពក ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា។
យើងនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើងមួយ តែភ្លើងមួយទៀតនឹងឆេះគេ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងតាំងមុខទាស់នឹងគេ។
នោះឃើញមានមនុស្សប្រាំមួយនាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសម្លេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្ដាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន»។
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។
អស់ទាំងទីខ្ពស់ៗរបស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវវិនាសទៅ យើងក៏នឹងក្រោកឡើង ទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។
អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្ដាលនោះ សត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ និងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងរបស់វាយំនៅមាត់បង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំង ក៏ត្រូវរបើកអស់ដែរ។
គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។
លោកយ៉ូហានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
បពិត្រព្រះករុណា នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរ ទូលបង្គំឃើញពន្លឺមួយភ្លឺជាងថ្ងៃ ចាំងពីលើមេឃមកជុំវិញទូលបង្គំ និងអស់អ្នកដែលរួមដំណើរជាមួយទូលបង្គំ។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលថ្មយ៉ាងធំៗសន្ធប់មាត់រូង ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះផង
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង
មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក