Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 8:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អស់​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ពោល​ថា "ដូចដែល​ព្រះ​របស់អ្នក​រស់​នៅ ឱ​ដាន់​អើយ" ហើយ​ថា "ដូច​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​បៀរ-សេបា​រស់​នៅ" យ៉ាង​ណា នោះ​គេ​នឹង​ដួល ហើយ​ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្ម របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី” អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ជីវិត របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី” អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»

សូមមើលជំពូក ចម្លង




អេម៉ុស 8:14
32 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។


ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។


ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ តម្លៃ​ពីរ​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ។


ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​មិន​បានបំបាត់​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះទេ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​ព្រះបាទ​យេហ៊ូវ​មិន​បាន​ឈប់​ប្រព្រឹត្ត​តាម​ទេ។


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ​ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង គឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ ងើប​ឡើង​វិញ​មិន​រួច​ឡើយ!


ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ គេ​ត្រូវទម្លាក់​ចុះ ឥតងើប​ឡើង​វិញ​បាន​ឡើយ។


ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​វិញ។


អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​មួយ​រំពេច ទាល់​បើ​ជួយ​ផង។


ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។


ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា


អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹងទៅ ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ ឥត​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា។


បន្ទាប់​មក ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​យើង​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​ហោរា​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។


ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។ ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។


សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។


ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។


ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។ មិន​ត្រូវ​ចូល​ទៅ​គីល‌កាល ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។


ឱពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំស្មូត្រ​បទ​ទំនួញអំ​ពី​អ្នក​រាល់​គ្នា​នេះ​ចុះ!


អ៊ីស្រាអែល​ជា​ស្ត្រី​ព្រហ្ម‌ចារី​បាន​ដួល​ចុះ ក្រោក​ឡើង​វិញមិន​បាន​ហើយ នាង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​លើ​ទឹក​ដី​ខ្លួន គ្មាន​អ្នក​ណា​លើក​នាង​ឡើយ។


កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។


នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ? ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ?


អស់​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ពល‌បរិវារ​នៅ​លើ​មេឃ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ ហើយ​ស្បថ​ដល់​ព្រះ‌យេហូវ៉ា តែ​ក៏​ស្បថ​ដោយ​ព្រះ‌ម៉ូឡុក​ផង


គាត់​បាន​សិក្សា​តាម​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ គាត់​អធិប្បាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេស៊ូវ ទោះ​ជា​គាត់​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ។


នៅ​គ្រា​នោះ មាន​ការ​ច្រួល​ច្របល់កើត​ឡើងយ៉ាង​ខ្លាំង​អំពី​ផ្លូវ​នោះ។


ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។


ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក​ឧត្ដម​ថា តាម​ផ្លូវមួយ ដែល​គេ​ហៅ​ថា ក្រុម​ខុស​ឆ្គង​នោះ ខ្ញុំ​បាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ទាំង​ជឿ​អស់​ទាំងសេចក្ដី​ដែល​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ហោរា


សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​កម្លាំង​របស់​គេ ហើយ​ទទួល​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ពួក​អ្នក​ដែល​ស្អប់​គេ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​បាន»។


ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម