ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
អេម៉ុស 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ អាល់គីតាប លោកអម៉ាស៊ាពោលមកកាន់ណាពីអេម៉ុសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ |
ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា។
អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។
ប៉ុន្តែ អ្នករាល់គ្នាបានបង្ខំឲ្យពួកណាសារីត ផឹកស្រា ហើយបានហាមដល់ពួកហោរាថា "កុំទាយឡើយ"។
ដ្បិតអេម៉ុសនេះបានពោលដូច្នេះថា "ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយដាវ ហើយអ៊ីស្រាអែលនឹងត្រូវនិរទេស ចេញពីស្រុករបស់ខ្លួន"»។
ឱប្រសិនបើមានអ្នកណាមួយ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារ ដើម្បីមិនឲ្យបង្កាត់ភ្លើងនៅលើអាសនារបស់យើង ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងមិនចូលចិត្តអ្នករាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃអ្នករាល់គ្នាដែរ។
ពេលនោះ អ្នកក្រុងទាំងអស់ នាំគ្នាចេញមកជួបព្រះយេស៊ូវ ហើយពេលគេបានឃើញព្រះអង្គ គេក៏អង្វរសូមឲ្យព្រះអង្គយាងចេញពីភូមិស្រុករបស់គេ។
នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។
ដូច្នេះ គេក៏មកសូមទោសលោកទាំងពីរ ហើយនាំពួកលោកចេញ រួចអង្វរឲ្យពួកលោកចេញពីទីក្រុងនោះ។
ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ
ពួកអ្នកដែលនៅសល់ពីគ្រួសាររបស់អ្នក គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ និងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារជាសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង"»។
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។