Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 7:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឲ្យ​សោះ ដ្បិត​នេះ​ជា​ទី​បរិសុទ្ធ​របស់​ស្តេច ហើយ​ជា​វិហារ​ហ្លួង​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទីសក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទី‌សក្ការៈ​របស់​ស្ដេច និង​ជា​ម៉ាស្ជិទ​ស្តេច»។

សូមមើលជំពូក ចម្លង




អេម៉ុស 7:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​តម្កល់​ទុក​មួយ​នៅ​ក្រុង​បេត-អែល ហើយ​មួយ​ទៀត​នៅ​ក្រុង​ដាន់។


រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។


ខណៈ​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ព្រះបាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម។


គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ" ហើយ​ដល់​ពួក​ហារា​ថា កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ


ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ? រួច​ប្រជាជន​ក៏​នាំ​មូល​គ្នា​មក​ព័ទ្ធ​ជុំ​ហោរា​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។


នៅ​ថ្ងៃ​ដែល​យើង​ដាក់​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​អ៊ីស្រា‌អែល យើង​ក៏​នឹង​ដាក់​ទោស​អាសនា​នៅ​បេត-អែល​ដែរ ហើយ​ស្នែង​អាសនា​ទាំង​នោះ នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី។


កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។


ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ។ លោក​ប្រាប់​ខ្ញុំ​ថា "កុំ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​កុំ​ប្រកាស​ពាក្យ​ណា​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីសាក"។


អស់​ទាំង​ទី​ខ្ពស់​ៗ​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច‌បង់ ឯ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​វិនាស​ទៅ យើង​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពូជ‌ពង្ស​យេរ៉ូ‌បោម​ដោយ​ដាវ»។


«យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។


ហើយ​កាល​គេ​បាន​ហៅ​ពួក​សាវក​មក​វិញ គេ​ក៏​បញ្ជា​ឲ្យ​វាយ​ពួក​លោក​នឹង​រំពាត់ ហើយ​ហាម​មិន​ឲ្យ​និយាយ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​ក៏​ដោះ​លែង​ពួកលោក​ឲ្យ​ចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម