Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដូច្នេះ គេ​ក៏​មក​សូម​ទោស​លោក​ទាំង​ពីរ ហើយ​នាំ​ពួក​លោក​ចេញ រួច​អង្វរ​ឲ្យ​ពួក​លោក​ចេញ​ពី​ទី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ហើយ​មក​សុំទោស​អ្នកទាំងពីរ ព្រមទាំង​នាំ​អ្នកទាំងពីរ​ចេញទៅខាងក្រៅ រួច​សុំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ដូច្នេះ​ ពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់​ ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញ​ពី​ក្រុង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​អ្នក​ទាំង​ពីរ រួច​ដោះ​លែង​គាត់ និង​អង្វរ​ឲ្យ​គាត់​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 16:39
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ​ករុណា នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា "សូម​លោក និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​តាម​លោក អញ្ជើញ​ទៅ​ចុះ!" ក្រោយ​នោះ​មក ទើប​ទូល‌បង្គំ​ចេញ​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ស្រុក​អេធី‌យ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នឹង​មក​ឯ​អ្នក ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​អ្នក​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​អ្នក គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​អ្នក ដោយ​ពាក្យ​ថា ព្រះ​គង់​ជា‌មួយ​លោក​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ»។


ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គម‌ហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​អ្នក គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក ហើយ​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


ពេល​នោះ ស្ដេច​ក៏​ចេញ​បញ្ជា ហើយ​គេ​នាំ​ដានី‌យ៉ែល​យក​ទៅ​បោះ​ក្នុង​រូង​សិង្ហ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​សង្គ្រោះ​លោក​មិន​ខាន!»


ពេល​នោះ ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​បញ្ជា​ឲ្យ​គេ​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង។ ដូច្នេះ គេ​ក៏​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង ហើយ​មិន​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ព្រោះ​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ​របស់​លោក។


ពេល​នោះ អ្នក​ក្រុង​ទាំង​អស់ នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូវ ហើយ​ពេល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ភូមិ​ស្រុក​របស់​គេ។


ពេល​នោះ គេ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌យេស៊ូវ​ឲ្យ​យាង​ចេញ​ពី​ស្រុក​ភូមិ​របស់គេ។


មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម