ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។
ហេព្រើរ 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ Khmer Christian Bible បន្ទាប់ពីព្រះអង្គគ្រប់លក្ខណ៍ហើយ ព្រះអង្គក៏ត្រលប់ជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ អាល់គីតាប បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់ |
ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។
សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
ចូរឱនត្រចៀក ហើយមកឯយើង ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់ យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។
ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។
ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមករកអ្នករាល់គ្នាមែន ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ឯងរាល់គ្នា។
កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា "មើល៍! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ដល់ថ្ងៃទីបី ខ្ញុំនឹងបានសម្រេចកិច្ចការរបស់ខ្ញុំហើយ។
កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។
អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។
ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ
ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាបានស្តាប់តាមដំណឹងល្អទេ ដ្បិតលោកអេសាយថ្លែងថា «ឱព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងនិយាយ» ។
ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី
រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។
ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ដោយព្រះបានផ្គត់ផ្គង់អ្វីមួយដែលប្រសើរជាងដល់យើង ដើម្បីឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍រួមជាមួយយើងដែរ ។
ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
អ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។
ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។
ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។
ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។