ហេព្រើរ 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។ សូមមើលជំពូកKhmer Christian Bible8 ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ សូមមើលជំពូកអាល់គីតាប8 ដោយសារជំនឿ អ៊ីព្រហ៊ីមស្ដាប់បង្គាប់អុលឡោះដែលបានត្រាស់ហៅគាត់ ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលគាត់នឹងទទួលទុកជាមត៌ក។ គាត់ចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។ សូមមើលជំពូក |
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។