ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេប្រា‌អិម​បាន​តាំង​នៅ​ក្នុង​ទី​គាប់​ចិត្ត ដូច​ជា​អញ​បាន​ឃើញ​ក្រុង​ទីរ៉ុស​ដែរ ប៉ុន្តែអេប្រា‌អិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន​ចេញ​មក​ឲ្យ​អ្នក​ដែល​កាប់​សំឡាប់​វិញ

សូមមើលជំពូក

អាល់គីតាប

យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

សូមមើលជំពូក



ហូសេ 9:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះបាទ​មណា‌ហិម​វាយ​ក្រុង​ធីពសា និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​ស្រុក​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ធើសា​ទៅ ព្រោះ​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​ទ្រង់​ទេ បាន​ជា​ទ្រង់​ប្រហារ​ជីវិត​គេ ហើយ​វះ​ពោះ​ពួក​ស្រីៗ​ដែល​មាន​ទម្ងន់​ទាំង​ប៉ុន្មាន​ផង។


បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។


យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។


ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក​តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​ដក​យក​ជីវិត​កូន​ក្មេង​នៅ​តា​មទីធ្លា និង​ពួក​កំលោះៗ​នៅ​តាម​ដង​ផ្លូវ។


ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំ​វិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់ បាន​សម្លាប់​អស់​ហើយ។


ត្រូវ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា អស់​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សម្រាប់​ជន​ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ អ្នក​បាន​ពោល​ថា យើង​មាន​លម្អ​គ្រប់​លក្ខណ៍​ហើយ។


ដូច្នេះ ភាព​វឹក​វរ​ក្នុង​សង្គ្រាម នឹង​កើត​ឡើង​ក្នុង​ចំណោម​ជន​‌ជាតិ​របស់​អ្នក បន្ទាយ​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ ដូច​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម គេ​បោក​កម្ទេច​ម្តាយ ព្រម​ទាំង​កូន​ឲ្យ​ខ្ទេច​ខ្ទី​ជាមួយ​គ្នា។


សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។


យើង​នឹង​សង្រ្គុប​លើ​គេ ដូច​ខ្លា​ឃ្មុំ​ដែល​ព្រាត់​កូន យើង​នឹង​ហែក​ស្រោម​បេះ​ដូង​របស់​គេ នៅ​ទី​នោះ យើង​នឹង​ត្របាក់​ស៊ី​គេ ដូច​សិង្ហ​ញី គឺ​នឹង​ហែក​គេ ដូច​សត្វ​ព្រៃ​ហែក​ចំណី។


ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។


អេប្រាអិមនឹង​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ ទោះ​បើ​គេ​បង្កើត​កូន​បាន​ក៏​ដោយ ក៏​យើង​នឹង​ប្រហារ​កូន​សម្លាញ់​របស់​គេដែរ។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ប្រពន្ធ​របស់​លោក​នឹង​ទៅ​ជា​ស្រី​ពេស្យា​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​គេ​យក​ខ្សែ​មក​វាស់​ចែក​គ្នា ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​មួយ​ដែល​ស្មោក‌គ្រោក ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​និរទេស ចេញ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន​មិន​ខាន"»។