Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ត្រូវ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា អស់​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សម្រាប់​ជន​ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ អ្នក​បាន​ពោល​ថា យើង​មាន​លម្អ​គ្រប់​លក្ខណ៍​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា “ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ឲ្យ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ម្នាល​ឯង​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សំរាប់​ជន‌ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ ឯង​បាន​ពោល​ថា អញ​មាន​លំអ​គ្រប់​លក្ខណ៍​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា “ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។


សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌ឡេក សាសន៍​ភីលី‌ស្ទីន និង​ពួក​អ្នក​ស្រុក​ទីរ៉ុស


នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ


ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ


ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។


គេ​នឹង​រឹប‌យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​អ្នក គេ​នឹង​ចាក់​អស់​ទាំង​ថ្ម ឈើ និង​ធូលី​ដី​របស់​អ្នក​ទៅ​ក្នុង​ទឹក។


គេ​នឹង​ទួញ​ទំនួញ​ពី​អ្នក ដោយ​ពាក្យ​ថា "អ្នក​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ​អើយ ម្តេច​ក៏​អ្នក​ត្រូវ​បំផ្លាញ​យ៉ាង​នេះ? ឱ​ទី​ក្រុង​ដ៏​ល្បី‌ល្បាញ ធ្លាប់តែ​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ​អើយ គឺ​ទាំងអ្នក និង​ពួករស់​នៅ​ក្នុង​អ្នក ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ឡាយ នៅក្នុង​ស្រុក​នោះ​មាន​ការ​ព្រឺ​‌ខ្លាច។


ព្រំ‌ដែន​របស់​អ្នក​នៅ​កណ្ដាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​អ្នក គេ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​លម្អ​ពេញ​ខ្នាត​ហើយ។


ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម