តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
ហូសេ 10:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចម្បាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង អាល់គីតាប អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចំបាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។ |
តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
គ្មានស្តេចណាបានសង្គ្រោះ ដោយសារមានទ័ពច្រើននោះឡើយ ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច ដោយសារខ្លួនមានកម្លាំងខ្លាំងនោះដែរ។
«មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដមរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ ដោយអំពើអាក្រក់!»។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
ហេតុនោះបានជាត្រូវឲ្យគេ ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
មនុស្សនឹងបានសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់ នឹងបានតែសេចក្ដីច្រឡោតវិញ។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
នៅថ្ងៃដែលអ្នកដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង អ្នកបានធ្វើឲ្យពូជអ្នកបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅ ក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ ហើយពូជពង្សអ៊ីស្រាអែល ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។
ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប របស់ប្រជារាស្ត្រយើង គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។
គេធ្វើឲ្យស្តេចសប្បាយចិត្តដោយអំពើអាក្រក់របស់ខ្លួន ក៏ធ្វើឲ្យពួកមេសប្បាយចិត្ត ដោយសេចក្ដីភូតភររបស់ខ្លួនដែរ។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
តើស្តេចនៃសាសន៍អ៊ីស្រាអែលចេញមកច្បាំងអ្នកណា? តើទ្រង់ដេញតាមអ្នកណា? តាមរកឆ្កែស្លាប់? ឬតាមរកចៃ?