១ សាំយូអែល 24:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តើស្តេចនៃសាសន៍អ៊ីស្រាអែលចេញមកច្បាំងអ្នកណា? តើទ្រង់ដេញតាមអ្នកណា? តាមរកឆ្កែស្លាប់? ឬតាមរកចៃ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ សូមមើលជំពូកអាល់គីតាប14 តើស្តេចអ៊ីស្រអែល ចេញមកច្បាំងនឹងនរណា? ស្តេចដេញតាមនរណា? គឺស្តេចដេញតាមខ្ញុំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ សូមមើលជំពូក |
នោះអ័ប៊ីនើរក៏មានកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា៖ «ទូលបង្គំជាក្បាលឆ្កែរបស់ពួកយូដាឬ? សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសម្ដែងគុណដល់រាជវង្សស្តេចសូល ជាបិតារបស់ទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្តសម្លាញ់របស់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំពីរឿងស្រីនោះ
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។