ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​យើង​ពេញ​ចិត្ត យើង​នឹង​វាយ​ផ្ចាល​គេ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ នៅ​ពេល​ដែល​គេ​ទទួល​ទោស ព្រោះតែ​អំពើ​ទុច្ចរិត​ទ្វេ​ដង​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​អញ​ពេញ​ចិត្ត នោះ​អញ​នឹង​វាយ‌ផ្ចាល​គេ ហើយ​ជន​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ ក្នុង​កាល​ដែល​គេ​បាន​ទឹម​នឹម​ជា​មួយ​នឹង​អំពើ​បាប​របស់​គេ​ទាំង​២​នោះ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​បំណង​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក



ហូសេ 10:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។


ឯង​អាច​នឹង​ចង​គោ​ព្រៃ ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ? តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ?


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។


អ្នក​បាន​បោះ‌បង់​យើង​ហើយ អ្នក​បាន​រាថយ​ចេញ ហេតុ​នោះ​បាន​ជា​យើង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ បន្ទាប់​មក យើង​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។


ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​អ្នក​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ខាង​ក្រៅ​កំផែង​យើង​នឹង​ប្រមូល​គេ​មក​នៅ​កណ្ដាល​ទី​ក្រុង​នេះ។


នោះ​មើល៍ យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បាន​ត្រេក‌អរ​ជា‌មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង យើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស រួច​យើង​នឹង​បើក​កេរ‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់។


គឺ​យ៉ាង​នោះ ដែល​យើង​នឹង​សម្រាក​សេចក្ដី​ក្រោធ​យើង​ចំពោះ​អ្នក ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ទៅ យើង​នឹង​នៅ​ស្ងៀម ឥត​មាន​កំហឹង​ទៀត។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​នាំ​មនុស្ស​មួយ​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន ហើយ​ជិះ​ជាន់។


ហេតុ​នោះ យើង​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អាស‌ស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ។


គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​សម្រេច ហើយ​យើង​នឹង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​នៅ​លើ​គេ នោះ​យើង​នឹង​បាន​រសាយ​ចិត្ត កាល​ណា​យើង​បាន​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​គេ នោះ​គេ​នឹង​ដឹង​ថា ជា​យើង​នេះ​ហើយ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ចាប់​តាំង​ពី​គ្រា​នៅ​គី‌បៀរ នៅ​ទី​នោះ អ្នក​ចេះ​តែ​ប្រព្រឹត្ត​ឥត​រាង​ចាល។ តើ​ចម្បាំង​មិន​បាន​ដេញ​ទាន់ មនុស្ស​ទុច្ចរិត​នៅ​គីបៀរ​ទេ​ឬ?


ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។


នៅ​គ្រា​នោះ ប្រជា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​យើង​នឹង​ដាក់​ទោស​គេ ដោយ​ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង។


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។


ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។


ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​កេ្រវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​បំផ្លាញ​ពួក​ឃាតក​ទាំង​នោះ ហើយ​ដុត​ទី​ក្រុង​របស់​គេ​ចោល។


ព្រះ‌យេហូវ៉ាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ ហើយ​ចម្រើន​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ក៏​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស ហើយ​បំផ្លាញ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។