យេរេមា 21:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា មើល៍! យើងនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃអ្នករាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយពួកខាល់ដេ ដែលឡោមព័ទ្ធអ្នករាល់គ្នាខាងក្រៅកំផែងយើងនឹងប្រមូលគេមកនៅកណ្ដាលទីក្រុងនេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធ ដែលនៅក្នុងដៃឯងរាល់គ្នានោះ ឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ សូមមើលជំពូកអាល់គីតាប4 អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។ សូមមើលជំពូក |
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងនឹងធ្វើឲ្យអ្នកជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសម្លាញ់របស់អ្នកផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់អ្នកនឹងឃើញដែរ យើងនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃនៃស្ដេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។