អេសាយ 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖ “វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង ហើយសងសឹកពួកសត្រូវរបស់យើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ហេតុនេះហើយបានជាព្រះជាអម្ចាស់ នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ សូមមើលជំពូកអាល់គីតាប24 ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! សូមមើលជំពូក |
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។