Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 12:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ស្ដេច​បាន​រិះគិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រា‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​បន្ទូល​ថា ឱ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ស្តេច​បាន​រិះ‌គិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​ជម្រាប​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រ‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 12:28
34 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​តាម​អំពើ​បាប​របស់​បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។


ដោយ​ព្រោះ​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ និង​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ។


ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​មិន​បានបំបាត់​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះទេ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​ព្រះបាទ​យេហ៊ូវ​មិន​បាន​ឈប់​ប្រព្រឹត្ត​តាម​ទេ។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយធ្វើ​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ។


ពួក​លេវី​បាន​ចាក​ចោល​ពី​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​របស់​ទ្រង់​បាន​បោះ‌បង់​គេ​ចោល មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទៀត​ទេ


ហើយ​បាន​តាំង​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​សង្ឃ​វិញ នៅ​តាម​កន្លែង​ទី​ខ្ពស់ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​សូន្យ។


ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ត​តាំង​នឹង​នគរ​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត អ្នក​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូ‌បោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា‌មួយ​ឯង​ដែរ។


រីឯ​នៅ​គ្រា​នោះ ពួក​អ៊ីស្រា‌អែល​ឥត​មាន​ព្រះ​ដ៏​ជា​ពិត​ទេ ក៏​គ្មាន​ពួក​សង្ឃ​ដែល​បង្ហាត់​បង្រៀន ហើយ​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ នៅ​អស់​កាល​ជា​យូរ​មក​ហើយ


គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​អយ្យកោ​របស់​ស្ដេច ហើយ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ ឥត​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួក​អ៊ីស្រា‌អែល​ឡើយ។


ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​ព្រះបាទ​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់​ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា


ទ្រង់​យក​រូប​ឆ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់​ថា: "យើង​នឹង​តាំង​ឈ្មោះ​យើង​នៅ​ក្នុង​ព្រះ‌វិហារ​នេះ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​យើង​បាន​រើស​ក្នុង​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជា​ដរាប​ត​ទៅ។


ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។


មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។


កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ)


លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។


ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។


មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ ដូច​ជា​ត្រឹម​ត្រូវ​ល្អ​ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ​ជា​សេចក្ដី​ស្លាប់​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង​ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​យើង ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​យើង​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត។


គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ" ហើយ​ដល់​ពួក​ហារា​ថា កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ


អ្នក​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​អ្នក​ដែល​ធំ​ធាត់ ព្រម​ទាំង​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង។


វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា។


ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ធ្វើ​រូប​បដិ‌មាករ​មួយ​ពី​មាស មាន​កម្ពស់​ហុក​សិប​ហត្ថ ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។


កាល​ណា​យើង​ពេញ​ចិត្ត យើង​នឹង​វាយ​ផ្ចាល​គេ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ នៅ​ពេល​ដែល​គេ​ទទួល​ទោស ព្រោះតែ​អំពើ​ទុច្ចរិត​ទ្វេ​ដង​របស់​គេ។


ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា សូម​គ្រប​បាំង​ពួក​យើង​ផង ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា សូម​ធ្លាក់​មក​លើ​យើង​មក!


កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។


អស់​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ពោល​ថា "ដូចដែល​ព្រះ​របស់អ្នក​រស់​នៅ ឱ​ដាន់​អើយ" ហើយ​ថា "ដូច​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​បៀរ-សេបា​រស់​នៅ" យ៉ាង​ណា នោះ​គេ​នឹង​ដួល ហើយ​ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ»។


គេ​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរី‌ភាព តែ​ខ្លួន​គេ​ជា​ទាសករ​នៃ​សេចក្ដី​ពុក​រលួយ ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន។


ដាវីឌ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ស្លាប់​ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង​រត់​ទៅ​ជ្រក​នៅ​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​ទេ នោះ​ស្ដេច​សូល​នឹង​អស់​ចិត្ត​ក្នុង​ការរក​ខ្ញុំ​នៅ​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម