១ ពង្សាវតារក្សត្រ 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប្រសិនបើប្រជាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញ គឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសម្លាប់យើងចោល ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្ដេចស្រុកយូដាមិនខាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 បើសិនជាបណ្តាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ ទៅឯចៅហ្វាយគេវិញគឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសំឡាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា សូមមើលជំពូកអាល់គីតាប27 ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅធ្វើគូរបានក្នុងដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្តេចស្រុកយូដាមិនខាន»។ សូមមើលជំពូក |
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។