នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
ហាកាយ 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។ អាល់គីតាប អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ |
នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
ប៉ុន្តែ នាងឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ៎ ខ្ញុំកំពុងតែរើសរំកាច់ឧសពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ»។
ដ្បិតមានអ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំ មានគ្នាជាច្រើន សូមឲ្យយើងខ្ញុំមានអាហារ ដើម្បីទទួលទាន ហើយរស់នៅផង»។
ក្នុងកាលដែលកំពុងតែបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ អស់អ្នកដែលមានសេចក្ដីលំបាក នឹងមកសង្កត់លើគេ។
ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះ។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយគេនឹងត្រូវខ្មាស ចំពោះផលរបស់គេដែរ ដោយព្រោះសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះយេហូវ៉ា។
ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលដែរ។
តែតាំងពីយើងលែងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយទៅ នោះយើងចេះតែខ្វះខាតគ្រប់ទាំងអស់ ហើយវិនាសដោយដាវ និងអំណត់»។
គេនឹងបរិភោគ តែមិនចេះឆ្អែត ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ តែឥតបានចម្រើនគ្នាឡើងទេ ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។
ហេតុដូច្នេះបានជាមេឃមិនស្រក់ទម្លាក់សន្សើមមកលើអ្នកទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ
ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ"។
ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ
តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។
គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។
ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតយើងបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន»។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។