Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​រាល់​គ្នា​នឹង​អស់​កម្លាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​អ្នក​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្ដល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្តល់​ភោគ​ផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:20
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។


ដូច្នេះ លោក​អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​គ្រោះ​ទុរ្ភិក្ស​ខ្លាំង​ណាស់


សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ»។ ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។


ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។


ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។


នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំ‌វិញ ហើយ​ព្រឹក​ឡើង អ្នក​បាន​ធ្វើ​ឲ្យ​ពូជ​អ្នក​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។


តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។


គេ​បាន​សាប‌ព្រោះ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​គេ​នឹង​ត្រូវ​ខ្មាស ចំពោះ​ផល​របស់​គេ​ដែរ ដោយ​ព្រោះ​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។


យើង​នឹង​ធ្វើ​ឲ្យ​នាង​បាត់​បង់​សំណើច​ក្អាក​ក្អាយ ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ បុណ្យ​ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដែល​បាន​កំណត់​ទាំង​ប៉ុន្មាន​របស់​នាង។


នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។


មើល៍! តើ​មិន​មែន​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​ជន​ជាតិ​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ការ​នឿយ‌ហត់​របស់​សាសន៍​ទាំង​ប៉ុន្មាន ទៅ​ជា​ឥត​ប្រយោជន៍?


តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។


ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។


ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់ដែល​ខ្ញុំ​ធ្វើសម្រាប់​អ្នក​រាល់​គ្នា ទៅ​ជា​ឥត​ប្រយោជន៍។


រួច​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់គ្នា ហើយ​ព្រះ‌អង្គនឹង​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មកអ្នក​រាល់​គ្នា។


អ្នក​នឹង​ត្រូវ​បណ្ដា‌សា​លើ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក លើ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក លើ​ផល​ដែល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និងលើកូន​ពី​ហ្វូង​ចៀម​របស់​អ្នក។


អស់​ទាំង​ដើម​ឈើ និង​ផល​ផ្លែ​ដែល​កើត​ពី​ដី​របស់​អ្នក នឹង​បាន​ជា​ចំណី​របស់​សត្វ​កណ្តូប។


ដ្បិត​ភ្លើង​កំហឹង​របស់​យើង​បាន​ឆួល​ឡើង ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​លេប​ត្របាក់​ផែន‌ដី និង​សេចក្ដី​ចម្រើន​របស់​ផែនដី ហើយ​បង្កាត់​គ្រឹះ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ឆេះ​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម