ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល អ្នកនោះនឹងត្រូវសម្លាប់ ទោះក្មេង ឬចាស់ ប្រុស ឬស្រីក្តី។
វិវរណៈ 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងអ្នកបម្រើ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ព្រះគម្ពីរខ្មែរសាកល វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងមនុស្សមានសេរីភាព និងទាសករ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ Khmer Christian Bible វាធ្វើឲ្យមនុស្សទាំងអស់ ទាំងតូច ទាំងធំ ទាំងអ្នកក្រ ទាំងអ្នកមាន ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន អាល់គីតាប វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ |
ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល អ្នកនោះនឹងត្រូវសម្លាប់ ទោះក្មេង ឬចាស់ ប្រុស ឬស្រីក្តី។
អ្នកណាដែលមិនកោតខ្លាច ដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែ ជាស្នាព្រះហស្តរបស់ព្រះអង្គ។
ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»
មានម្នាក់សួរថា "តើរបួសអ្វីនុ៎ះនៅលើទ្រូង របស់អ្នក?" អ្នកនោះនឹងឆ្លើយថា "គឺខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់ខ្ញុំ"»។
ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ
ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។
ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។
ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យរបស់ខ្ញុំទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងរបស់អ្នករាល់គ្នាចុះ ហើយត្រូវចងពាក្យទាំងនេះភ្ជាប់នៅដៃរបស់អ្នក ទុកជាទីសម្គាល់ និងសម្រាប់ជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា។
ត្រូវចងសេចក្ដីទាំងនេះជាទីសម្គាល់នៅនឹងដៃ ហើយត្រូវធ្វើជាស្លាកនៅកណ្ដាលថ្ងាសរបស់អ្នក
ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់!
គេជាអ្នកប្រឆាំងនឹងសេចក្ដីពិត ដូចយ៉ានេស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេដែរ គេជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងជំនឿ។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
បន្ទាប់មក ខ្ញុំឃើញដូចជាសមុទ្រកែវ លាយជាមួយភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វា ឈរលើសមុទ្រកែវនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។
ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេទ័ព សាច់ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសាច់សេះ និងពួកអ្នកដែលជិះសេះ គឺជាសាច់មនុស្សទាំងអស់ ទាំងអ្នកជា អ្នកខ្ញុំគេ ទាំងអ្នកតូច ទាំងអ្នកធំ»។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អស់ទាំងអ្នកបម្រើ និងពួកអ្នកដែលកោតខ្លាចព្រះ ទាំងធំទាំងតូចអើយ ចូរសរសើរព្រះនៃយើង!»។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។
អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់គ្នា ទាំងអ្នកបម្រើ ទាំងអ្នកជា ក៏ពួននៅក្នុងរអាង និងតាមក្រហែងថ្មភ្នំ
«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។