Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​ម្នាក់​សួរ​ថា "តើ​របួស​អ្វី​នុ៎ះ​នៅ​លើ​ទ្រូង របស់​អ្នក?" អ្នក​នោះ​នឹង​ឆ្លើយ​ថា "គឺ​ខ្ញុំ​ត្រូវ​របួស​នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សម្លាញ់​ខ្ញុំ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប្រសិនបើ​ម្នាក់​សួរ​គេ​ថា​: ‘តើ​របួស​ទាំងនេះ​នៅចន្លោះ​ដៃ​ទាំងពីរ​របស់ឯង ជា​អ្វី​?’ គេ​នឹង​ឆ្លើយ​ថា​: ‘ខ្ញុំ​ត្រូវគេ​វាយ​នៅ​ផ្ទះ​មិត្តសម្លាញ់​របស់ខ្ញុំ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ម្នាក់​នឹង​សួរ​ថា ចុះ​តើ​របួស​អ្វី​នុ៎ះ​នៅ​ដៃ​អ្នក រួច​អ្នក​នោះ​នឹង​ឆ្លើយ​ថា គឺ​យ៉ាង​នេះ​ដែល​ខ្ញុំ​ត្រូវ​របួស នៅ​ក្នុង​ផ្ទះ​របស់​មិត្រ​សំឡាញ់​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ផ្ទះ​របស់​មិត្ត​ភក្តិ​ខ្ញុំ”»។

សូមមើលជំពូក ចម្លង




សាការី 13:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ


ព្រះបាទ​យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កម្លាំង បាញ់​ទៅ​ត្រូវ​ចំ​កណ្ដាល​ខ្នង​ព្រះបាទ​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះដូង ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ​នៅ​ក្នុង​‌រាជ‌រថ។


ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។


លោក​ពីឡាត់​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ? គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ?»


ឯ​ផ្សែង​នៃ​ទុក្ខ​វេទនា​របស់​គេ ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ គេ​នឹង​មិន​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ព្រម​ទាំង​អ្នក​ដែល​ទទួល​ទី​សម្គាល់​នៃ​ឈ្មោះ​របស់​វា​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម