វិវរណៈ 13:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 វាត្រូវបានប្រទានឲ្យផ្ដល់ខ្យល់ដង្ហើមដល់រូបសំណាករបស់សត្វតិរច្ឆាននោះ ដើម្បីឲ្យរូបសំណាករបស់សត្វតិរច្ឆាននោះអាចសូម្បីតែនិយាយ ហើយអាចធ្វើឲ្យអ្នកណាក៏ដោយដែលមិនថ្វាយបង្គំរូបសំណាករបស់សត្វតិរច្ឆាននោះត្រូវបានសម្លាប់ផង។ សូមមើលជំពូកKhmer Christian Bible15 វាក៏បានទទួលអំណាចនឹងផ្ដល់វិញ្ញាណឲ្យរូបចម្លាក់របស់សត្វសាហាវនោះ ដើម្បីឲ្យរូបចម្លាក់របស់សត្វសាហាវនោះនិយាយបាន និងធ្វើឲ្យមនុស្សទាំងឡាយដែលមិនថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះស្លាប់ផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង សូមមើលជំពូកអាល់គីតាប15 វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ សូមមើលជំពូក |
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។