ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ណេះ!» គេ​ក៏​ឡើង​ទៅ​លើ​មេឃ នៅ​ក្នុង​ពពក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ពួកគេ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​លើមេឃ​មកកាន់​ពួកគេ​ថា​៖ “ចូរ​ឡើងមក​ទីនេះ​!”។ ពួកគេ​ក៏​ឡើងទៅ​លើមេឃ​ក្នុង​ពពក ហើយ​សត្រូវ​របស់​ពួកគេ ក៏​ឃើញ​ពួកគេ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

នោះ​អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​មក​កាន់​ពួកគេ​ថា​ ចូរ​ឡើង​មក​នេះ។​ នោះ​ពួកគេ​ក៏​ឡើង​ទៅ​លើ​មេឃ​ ក្នុង​ពពក​ ហើយ​សត្រូវ​របស់​ពួកគេ​ក៏​ឃើញ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

សូមមើលជំពូក



វិវរណៈ 11:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។


ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។


ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


មាន​ពួក​ហោរា​ហាសិប​នាក់​ដើរ​តាម ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​ពីរ​បាន​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់។


មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន?


៙ តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌យេហូវ៉ា​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន?


សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។


អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា៖ យើង​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ យើង​នឹង​តម្កើង​បល្ល័ង្កឲ្យ​ខ្ពស់​ជា​ង អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​យើង​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង


តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។


តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប?


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។


គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។


កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។


បន្ទាប់​មក យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់ នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​អាកាស ហើយ​យើង​នឹង​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ទៅ។


នាង​សម្រាល​បាន​កូន​ប្រុស ដែល​ត្រូវ​គ្រប់​គ្រង​លើ អស់​ទាំង​ជាតិ​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​បាន​ឆក់​យក​កូន​របស់​នាង​ទៅ​ដល់​បល្ល័ង្ក​របស់​ព្រះ‌អង្គ


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​នោះ ដូច​ជា​សូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ណេះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ»។