Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ខ្យល់​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ​នោះ លោក​អេលីយ៉ា និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​លើក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច នោះ​អេលីយ៉ា នឹង​អេលី‌សេ ក៏​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​ឲ្យ​ខ្យល់​កួច​អេលី‌យ៉េស​ឡើង​ទៅ​សូរ៉កា​នោះ អេលី‌យ៉េស និង​អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 2:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ រួច​លោក​មិន​នៅ​ទៀត​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​យក​គាត់​ទៅ។


រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ ទ្រង់​នឹង​សម្លាប់​ខ្ញុំ​ចោល ប៉ុន្តែ ខ្ញុំ​ប្របាទ​នេះ​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ»។ ព្រះ‌យេហូវ៉ា​យាង​ទៅ​តាម​ទី​នោះ ហើយ​មាន​ខ្យល់​ព្យុះ​បក់​គំហុក​យ៉ាង​ខ្លាំង បក់​មក​ប៉ះ​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ។


ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។


រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។


ពេល​អេលី‌សេ​ត្រឡប់​ទៅ​ក្រុង​គីល‌កាល​វិញ នៅ​ពេល​នោះ មាន​អំណត់​ក្នុង​ស្រុក។ ឯ​ពួក​ហោរា​បាន​អង្គុយ​នៅ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាក់​ឆ្នាំង​ដាំ​បបរ​ឲ្យ​ពួក​ហោរា​ទាំង​នេះ​ទៅ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​នឹង​លោក​យ៉ូប​ថា៖


លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។


កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។


ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។


ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ណេះ!» គេ​ក៏​ឡើង​ទៅ​លើ​មេឃ នៅ​ក្នុង​ពពក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម