Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:12 - Khmer Christian Bible

12 នោះ​អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​មក​កាន់​ពួកគេ​ថា​ ចូរ​ឡើង​មក​នេះ។​ នោះ​ពួកគេ​ក៏​ឡើង​ទៅ​លើ​មេឃ​ ក្នុង​ពពក​ ហើយ​សត្រូវ​របស់​ពួកគេ​ក៏​ឃើញ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពេលនោះ ពួកគេ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​លើមេឃ​មកកាន់​ពួកគេ​ថា​៖ “ចូរ​ឡើងមក​ទីនេះ​!”។ ពួកគេ​ក៏​ឡើងទៅ​លើមេឃ​ក្នុង​ពពក ហើយ​សត្រូវ​របស់​ពួកគេ ក៏​ឃើញ​ពួកគេ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ណេះ!» គេ​ក៏​ឡើង​ទៅ​លើ​មេឃ នៅ​ក្នុង​ពពក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 11:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​


កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​


បន្ទាប់​មក​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​ នឹង​ត្រូវ​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​គ្នា​ ដើម្បី​ជួប​ព្រះអម្ចាស់​នៅ​លើ​អាកាស​ ដូច្នេះ​យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​រហូតត​ទៅ‍។​


នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


ក្រោយ​ការ​ទាំង​អស់​នេះ​ខ្ញុំ​បាន​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថានសួគ៌​ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​ត្រែ​នោះ​ ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ចូរ​ឡើង​មក​នេះ​ យើង​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ ដែល​ត្រូវ​កើត​ឡើង​ក្រោយ​ការ​ទាំង​អស់​នេះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម