ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 16:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស្រី​សារ៉ាយ​ពោល​ទៅ​លោក​អាប់‌រ៉ាម​ថា៖ «សូម​ឲ្យ​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​លោក​ចុះ! ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​លោក​ឱប ឥឡូវ​នេះ កាល​វា​ដឹង​ថា​មាន​ទម្ងន់​ហើយ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​រវាង​លោក​នឹង​ខ្ញុំ​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សារ៉ាយ​ក៏​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “សូមឲ្យ​កំហុស​ដែល​ខ្ញុំ​រង ធ្លាក់ទៅលើ​លោក​ចុះ​! ខ្ញុំ​បាន​ប្រគល់​បាវបម្រើស្រី​របស់ខ្ញុំ​ទៅក្នុង​ដើមទ្រូង​លោក ហើយ​តាំងពី​នាង​ឃើញ​ថា​ខ្លួន​មានផ្ទៃពោះ នាង​ក៏​មើលងាយ​ខ្ញុំ​។ សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​រវាង​ខ្ញុំ និង​លោក​ចុះ​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​សារ៉ាយ​ពោល​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «ព្រោះ​តែ​លោក​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​លោក។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​រវាង​លោក និង​ខ្ញុំ​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សារ៉ាយ​នាង​និយាយ​ទៅ​អាប់រ៉ាម​ថា សូម​ឲ្យ​សេចក្ដី​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​អ្នក​ចុះ ដ្បិត​ខ្ញុំ​បាន​ឲ្យ​បាវ​ស្រី​របស់​ខ្ញុំ​ទៅ​អ្នក​ឱប ឥឡូវ​នេះ ដែល​វា​ដឹង​ថា​មាន​ទំងន់​ហើយ នោះ​បែរ​ជា​មើល‌ងាយ​ដល់​ខ្ញុំ​វិញ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ‌ជំរះ​រឿង​របស់​យើង​ចុះ

សូមមើលជំពូក

អាល់គីតាប

សារ៉ាយ​ពោល​ទៅ​កាន់​អ៊ីប្រាំ​ថា៖ «ព្រោះ​តែ​បង​ហ្នឹង​ហើយ បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​បង។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល​ងាយ​ខ្ញុំ​ទៅ​វិញ។ សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ​ក្រម​រវាង​បង និង​ខ្ញុំ​ចុះ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 16:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ចូល​ទៅឯ​នាង​ហាការ ហើយ​នាង​ក៏​មាន​ទម្ងន់។ កាល​នាង​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​ដូច្នេះ នាង​មាន​ចិត្ត​មើល‌ងាយ​ចៅ‌ហ្វាយ​របស់​ខ្លួន។


សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច


ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។


សូម​តើន​ឡើង! សូម​ក្រោក​ឡើង ហើយ​ការ​ពារ​ក្ដី​ឲ្យ​ទូល‌បង្គំ​ផង ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!


ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។


ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។


ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។


សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​នឹង​ពោល​ថា៖ សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក នៅ​ស្រុក​ខាល់ដេ​ដែរ។


ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។


ពេល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​មែន​ឬ?» រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ។