លោកុប្បត្តិ 16:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះ ដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 សារ៉ាយក៏និយាយនឹងអាប់រ៉ាមថា៖ “សូមឲ្យកំហុសដែលខ្ញុំរង ធ្លាក់ទៅលើលោកចុះ! ខ្ញុំបានប្រគល់បាវបម្រើស្រីរបស់ខ្ញុំទៅក្នុងដើមទ្រូងលោក ហើយតាំងពីនាងឃើញថាខ្លួនមានផ្ទៃពោះ នាងក៏មើលងាយខ្ញុំ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងខ្ញុំ និងលោកចុះ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកស្រីសារ៉ាយពោលទៅលោកអាប់រ៉ាមថា៖ «សូមឲ្យកំហុសរបស់ខ្ញុំធ្លាក់ទៅលើលោកចុះ! ខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅលោកឱប ឥឡូវនេះ កាលវាដឹងថាមានទម្ងន់ហើយ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងលោកនឹងខ្ញុំចុះ!»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ សូមមើលជំពូកអាល់គីតាប5 សារ៉ាយពោលទៅកាន់អ៊ីប្រាំថា៖ «ព្រោះតែបងហ្នឹងហើយ បានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់បង។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមអុលឡោះតាអាឡាធ្វើជាចៅក្រមរវាងបង និងខ្ញុំចុះ!»។ សូមមើលជំពូក |