Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ទូលបង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះ‌រាជា​ឡើយ គឺ​ព្រះ‌រាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្ដី​រវាង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ ខ្ញុំ​មិន​បាន​ធ្វើ​បាប​នឹង​ទ្រង់​ទេ គឺ​ទ្រង់​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ខ្ញុំ​វិញ ដោយ​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ចៅ‌ក្រម ទ្រង់​នឹង​ជំនុំ​ជំរះ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​កូន​ចៅ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ស្តេច​ឡើយ គឺ​ស្តេច​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ខ្ញុំ។ សូមអុលឡោះ‌តាអាឡា​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្តី​រវាង​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:27
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សារ៉ាយ​ពោល​ទៅ​លោក​អាប់‌រ៉ាម​ថា៖ «សូម​ឲ្យ​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​លោក​ចុះ! ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​លោក​ឱប ឥឡូវ​នេះ កាល​វា​ដឹង​ថា​មាន​ទម្ងន់​ហើយ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​រវាង​លោក​នឹង​ខ្ញុំ​ចុះ!»។


ព្រះ‌អង្គ​មិន​គួរ​ប្រព្រឹត្ត​ដូច្នោះ​ទេ សូម​កុំ​ប្រហារ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឡើយ យ៉ាង​នោះ​ឈ្មោះ​ថា មនុស្ស​សុចរិត​ក៏​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​ព្រះ‌អង្គ​កុំ​ធ្វើ​ដូច្នោះ​ឡើយ! ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​ផែន‌ដី​ទាំង​មូល តើ​ព្រះ‌អង្គ​នឹង​មិន​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ?»


សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​កាត់​ទោស​ដល់​គេ ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កម្លាំង​នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​ខ្ញុំរាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ព្រះ‌អង្គ​ទេ»។


នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់ នឹង​ប្រឹក្សា​ជា​មួយ​ព្រះ‌អង្គ​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។


ទោះ​បើ​ខ្ញុំ​សុចរិត ក៏​ខ្ញុំ​មិនអាច​ទូល​ឆ្លើយ​នឹង​ព្រះ‌អង្គ​បាន​ដែរ គឺ​ខ្ញុំ​ត្រូវ​តែ​អង្វរ​សូម​សេចក្ដី​មេត្តា ពី​ចៅ‌ក្រម​របស់​ខ្ញុំ​វិញ ។


ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់


ព្រះ‌អង្គ​ជា​ចៅ‌ក្រម​សុចរិត ហើយ​ជា​ព្រះ​ដែល​ខ្ញាល់ នឹង​មនុស្ស​ទុច្ចរិត​រាល់​ថ្ងៃ។


គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។


ឱ​ព្រះ​អើយ សូម​ក្រោក​ឡើង ជំនុំ‌ជម្រះ​ផែនដី​ទៅ ដ្បិត​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង នគរ​ទាំងអស់​ទុក​ជា​មត៌ក។


ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ក្រោក​ឡើង សូម​សង​ដល់​មនុស្ស​អំនួត ឲ្យ​សម​នឹង​អំពើ​របស់​គេ!


នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។


ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។


ព្រះ​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ‌ជម្រះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚


ចុះ​តើ​ហេតុ​អ្វី? ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ? ព្រះ​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា!


ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី។


ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។


មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍


ប៉ុន្តែ ស្តេច​នៃ​ពួក​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ឡើយ។


ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់ ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ព្រះ‌អង្គ​តែង​តាំង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។


ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


មាន​ពាក្យ​សុភា‌សិត​ពី​បុរាណ​ថា "មនុស្ស​កំណាច​តែង​តែ​បញ្ចេញ​សេចក្ដី​កំណាច" ប៉ុន្តែ ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។


ពេល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​មែន​ឬ?» រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម