Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 សូម​ព្រះ​របស់​លោក​អប្រាហាំ និង​ព្រះ​របស់​លោក​ណាឃរ គឺ​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ‌ក្រម​រវាង​យើង​ទាំង​ពីរ»។ លោក​យ៉ាកុប​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ដែល​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​ឰយុកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

53 សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:53
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា


លោក​ស្រី​សារ៉ាយ​ពោល​ទៅ​លោក​អាប់‌រ៉ាម​ថា៖ «សូម​ឲ្យ​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​លោក​ចុះ! ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​លោក​ឱប ឥឡូវ​នេះ កាល​វា​ដឹង​ថា​មាន​ទម្ងន់​ហើយ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​រវាង​លោក​នឹង​ខ្ញុំ​ចុះ!»។


យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។


ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។


គំនរ និង​បង្គោល​នេះ​ជា​បន្ទាល់​ថា ពុក​នឹង​មិន​រំលង​គំនរ​នេះ​ទៅរក​រឿង​កូន ហើយ​កូន​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​រក​រឿង​ពុក​ដែរ។


លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្បថ​នឹង​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក៏​ក្រាប​នៅ​លើ​ក្បាល​គ្រែ​របស់​លោក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។


ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។


ត្រូវ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​គោរព​ប្រតិ‌បត្តិ​ព្រះ‌អង្គ ហើយ​ត្រូវ​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ។


លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ពីដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​រស់​នៅ​ខាង​នាយ​ទន្លេអឺប្រាត គឺ​ថេរ៉ា ជា​ឪពុក​របស់​អ័ប្រា‌ហាំ និង​ណាឃរ ហើយគេ​បាន​គោរព​ប្រតិ‌បត្តិ​ព្រះ​ដល់​ដទៃ។


ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។


ឯ​ដំណើរ​ដែល​យើង​បាន​សម្រេច​គ្នា នោះ​មាន​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​កណ្ដាល​អ្នក និង​ខ្ញុំ រហូត​ត​ទៅ​ស្រាប់​ហើយ»។


ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម