លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
លេវីវិន័យ 26:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងដេកដោយឥតមានអ្នកណាមកបំភ័យឡើយ យើងនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកម្ចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយ អញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ អាល់គីតាប យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ |
លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
មើល៍ នឹងមានកូនប្រុសមួយកើតដល់អ្នក កូននោះនឹងបានជាមនុស្សសន្ដិភាព។ យើងនឹងឲ្យកូននោះមានសន្ដិភាព ពីអស់ទាំងខ្មាំងសត្រូវដែលនៅជុំវិញ ដ្បិតកូននឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅគ្រារបស់គេ យើងនឹងប្រទានឲ្យអ៊ីស្រាអែលមានសន្ដិភាព និងសុខសាន្តត្រាណ។
ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
អ្នកនឹងដេកដោយឥតមានអ្នកណា បំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក។
ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្តនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ។
សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។
ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងព្រំដែនរបស់ឯង ព្រះអង្គចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ខ្ញុំដេកសម្រាក ហើយលង់លក់ រួចខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។
៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ មានព្រះបន្ទូល ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល ពីសេចក្ដីសុខសាន្ត ដល់ប្រជារាស្ត្រព្រះអង្គ ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ គឺកុំឲ្យគេវិលត្រឡប់ ទៅរកសេចក្ដីចម្កួតទៀតឡើយ។
យើងនឹងមិនបណ្តេញគេចេញពីមុខអ្នក ក្នុងរយៈពេលមួយឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃច្រើនឡើងធ្វើបាបដល់អ្នក។
ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយពេលនោះ ខ្ញុំដេកលក់ស្កប់ស្កល់ណាស់។
បើកាលណាយើងឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសម្លាប់មនុស្ស ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះ
ប្រសិនបើយើងនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីនោះ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
យើងនឹងតាំងសញ្ញាដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ ហើយនឹងធ្វើឲ្យសត្វកំណាចផុតចេញពីស្រុកវាទៅ ដូច្នេះ វានឹងអាស្រ័យនៅទីរហោស្ថានដោយសុខសាន្ត ហើយដេកនៅក្នុងព្រៃផង។
ដើមឈើនៅផែនដីនឹងបង្កើតផ្លែ ហើយដីនឹងបានផលចម្រើន វារាល់គ្នានឹងនៅក្នុងស្រុករបស់ខ្លួន ដោយសុខសាន្ត ហើយនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានបំបាក់នឹមចេញពីវា ហើយបានជួយឲ្យវារួចពីកណ្ដាប់ដៃនៃពួកអ្នកដែលចាប់វាទៅប្រើ។
យើងនឹងចាត់អំណត់ សត្វកំណាចមកលើអ្នករាល់គ្នា សត្វនោះនឹងប្រហារកូនចៅរបស់អ្នករាល់គ្នា ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្ដាលអ្នករាល់គ្នាដែរ យើងនឹងនាំដាវមកលើអ្នក យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ»។
នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។
យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។
ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់យើង ហើយរក្សាសេចក្ដីបញ្ញត្តិរបស់យើងទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
ហើយស្រុកនឹងបង្កើតផលឲ្យអ្នករាល់គ្នាបានបរិភោគឆ្អែត អ្នករាល់គ្នានឹងបាននៅដោយសុខសាន្ត។
យើងនឹងឲ្យសត្វព្រៃមកកណ្ដាលពួកអ្នក សត្វទាំងនោះនឹងឆក់នាំយកកូនចៅអ្នកទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់អ្នកផង និងធ្វើឲ្យអ្នកទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់អ្នកទៅជាសូន្យស្ងាត់។
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ។
អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលពាក្យកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
យើងនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូរចម្បាំងនឹងត្រូវកាត់ចេញ ហើយព្រះអង្គនឹងមានព្រះបន្ទូល ពីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ នឹងចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។