ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
លូកា 12:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកកំពុងតែដើរតាមផ្លូវ ជាមួយសត្រូវរបស់អ្នកនៅចំពោះអាជ្ញាធរ នោះចូរខំប្រឹងដោះខ្លួនឲ្យរួច ក្រែងគេទាញអូសអ្នកទៅឲ្យចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យនគរបាល ហើយនគរបាលនឹងយកអ្នកទៅដាក់គុក។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកជាមួយគូវិវាទរបស់អ្នក ចេញទៅជួបមេគ្រប់គ្រង ចូរខិតខំព្យាយាមផ្សះផ្សានឹងគូវិវាទនោះ ខណៈដែលនៅតាមផ្លូវនៅឡើយ ក្រែងលោអ្នកនោះអូសអ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅឆ្មាំគុក ហើយឆ្មាំគុកនឹងដាក់គុកអ្នក។ Khmer Christian Bible ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក អាល់គីតាប ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវអ្នកត្រូវខំសំរុះសំរួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ |
ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
នៅទីនោះ មនុស្សទៀងត្រង់ នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ព្រះអង្គ នៅពេលដែលអាចរកព្រះអង្គឃើញ យ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។
ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងយើងហែកអ្នកឲ្យខ្ទេច ហើយគ្មានអ្នកណារំដោះបាន។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។
ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ!
ខ្ញុំនឹងខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះរាល់ពេលវេលា ក្រោយពីខ្ញុំលាចាកលោកនេះទៅ។
ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។