Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ចូរ​ចុះ​សម្រុង​ជា‌មួយ​ព្រះ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ព្រះ‌អង្គ​ចុះ យ៉ាង​នោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​ព្រះ‌ជាម្ចាស់​ទៅ កុំ​ចាត់​ទុក​ព្រះអង្គ​ជា​បច្ចា‌មិត្ត​ទៀត​ឡើយ នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ចូរ​អ្នក​ផ្គាប់‌ផ្គុន​ទ្រង់ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ទ្រង់​ចុះ នោះ​នឹង​បាន​ចំរើន​ប្រយោជន៍​ដល់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​អុលឡោះ​ទៅ កុំ​ចាត់​ទុក​ទ្រង់​ជា​បច្ចា‌មិត្ត​ទៀត​ឡើយ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​អ្នក។

សូមមើលជំពូក ចម្លង




យ៉ូប 22:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌អង្គ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ


ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។


បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កម្លាំង​យើង​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹងយើង ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​យើង​ចុះ។


ចូរ​ទៅ​ស្រុះ​ស្រួល​ជា​មួយ​ដើម​ចោទ​ជា​ប្រញាប់ កាល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​តុលាការ​ជា​មួយ​អ្នក​នោះ ក្រែង​ដើម​ចោទ​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម ហើយ​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ឆ្មាំ រួច​អ្នក​នឹង​ត្រូវ​ជាប់​គុក។


ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។


ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់)


ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។


នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម