Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ខ្ញុំ​នឹង​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​សេចក្ដី​ទាំង​នេះ​រាល់​ពេល​វេលា ក្រោយ​ពី​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ខ្ញុំ​ក៏​នឹង​ខំប្រឹង​ដែរ ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​បាន​នឹកឃើញ​សេចក្ដីទាំងនេះ​ជានិច្ច ក្រោយពី​ការចាកចេញ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ខ្ញុំ​នឹង​ខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​លោក​នេះ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មួយ​ទៀត ខ្ញុំ​នឹង​ខំ​ប្រឹង​រំឭក​រាល់​ពេល​វេលា ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប៉ុន្ដែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង​ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 1:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។


ពេល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ ជា​មួយ​សត្រូវរបស់​អ្នកនៅ​ចំពោះ​អាជ្ញាធរ នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឲ្យ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ឲ្យ​នគរ‌បាល ហើយ​នគរ‌បាល​នឹង​យក​អ្នក​ទៅ​ដាក់​គុក។


លោក​ទាំង​ពីរ​បាន​លេច​មក​ក្នុង​សិរី​ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូ‌សាឡិម។


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ឬទេ?


ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។


ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។


ដូច្នេះ ខ្ញុំ​នឹង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នាអំពី​គុណ​សម្បត្តិ​ទាំង​នេះ​ជា‌និច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ដឹង ហើយ​បាន​តាំង​យ៉ាង​ខ្ជាប់​ខ្ជួន តាម​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​មាន​ហើយ​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម