Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​ខាង​វិញ្ញាណ​នោះ​ឯង ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ប្រាប់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ក្នុង​សភាពនោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ដល់​បណ្ដា​វិញ្ញាណ​ដែល​ជាប់ឃុំឃាំង

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ដោយ​សារ​ព្រះវិញ្ញាណ​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ​បន្ទូល​ប្រាប់​វិញ្ញាណ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នៅ​ពេល​នោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​នោះ​ឯង ទ្រង់​បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នៅ​ពេល​នោះ ដែល​ជាប់​ឃុំ‌ឃាំង

សូមមើលជំពូក ចម្លង




១ ពេត្រុស 3:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។


ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។


ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​បង្ហាញខ្លួន​មក គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​គេ​នឹង​រក​ស៊ី​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង


ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ


ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ស្តាប់​បង្គាប់ គឺ​ពេល​ដែល​ព្រះ​បាន​រង់​ចាំ​ដោយ​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ នៅ​ជំនាន់​លោក​ណូអេ ក្នុង​កាល​លោក​កំពុង​សង់​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ មាន​មនុស្ស​មួយ​ចំនួន​តូច គឺ​ប្រាំបី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។


ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ បាន​ផ្សាយ​ដល់​អស់​អ្នក​ដែល​ស្លាប់​ដែរ ដែល​ទោះ​ជា​បាន​ជាប់​ជំនុំ‌ជម្រះ​ខាង​សាច់​ឈាម តាម​បែប​មនុស្សក៏​ដោយ ក៏​គេ​បាន​រស់​ខាង​វិញ្ញាណ​ដូច​ព្រះ​វិញ។


ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។


លុះ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ហើយ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម