Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ប៉ុន្តែ​គាត់​មិន​ព្រម​ទេ ផ្ទុយទៅវិញ​គាត់​យក​អ្នកនោះ​ទៅ​ដាក់គុក រហូតទាល់តែ​អ្នកនោះ​សង​អ្វី​ដែល​ជំពាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ប៉ុន្ដែ​គាត់​មិន​ព្រម​ទេ​ បែរ​ជា​យក​អ្នក​នោះ​ទៅ​ដាក់​គុក​ រហូត​ដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ប៉ុន្ដែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បង្គាប់​ថា ស្ដេច​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​យើង​មក​វិញ​ដោយ​សុខ‌សាន្ត»។


អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់ ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។


ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។


កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម