ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
យ៉ូហាន 12:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ ព្រះគម្ពីរខ្មែរសាកល ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងពួកមេគ្រប់គ្រងជឿលើព្រះអង្គ។ ប៉ុន្តែដោយសារតែពួកផារិស៊ី ពួកគេមិនសារភាពទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ។ Khmer Christian Bible ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី* និងខ្លាចគេដេញចេញពីសាលាប្រជុំ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ អាល់គីតាប ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើអ៊ីសាដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីសាលាប្រជុំ |
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ហោរាយេរេមាថា៖ «យើងខ្លាចពួកសាសន៍យូដា ដែលចូលដៃខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ហើយគេត្មះតិះដៀលយើង»។
«ដូច្នេះ អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។
អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។
ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ
ព្រោះដោយសារតែគាត់ហើយ បានជាមានសាសន៍យូដាជាច្រើនដកខ្លួនចេញពីពួកគេ ហើយទៅជឿព្រះយេស៊ូវវិញ។
គេនឹងកាត់អ្នករាល់គ្នាចេញពីសាលាប្រជុំ។ មែន ពេលវេលានោះមកដល់ហើយ ដែលអ្នកណាសម្លាប់អ្នករាល់គ្នា គេនឹកស្មានថាខ្លួនគោរពបម្រើដល់ព្រះ។
បន្ទាប់មក យ៉ូសែប អ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដែរ តែមិនបង្ហាញមុខ ព្រោះខ្លាចពួកយូដា លោកបានសុំច្បាប់លោកពីឡាត់ យកព្រះសពព្រះយេស៊ូវចុះមក។ លោកពីឡាត់ក៏អនុញ្ញាតឲ្យ ដូច្នេះ លោកក៏មកយកព្រះសពព្រះយេស៊ូវទៅ។
លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។
ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?»
ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។
គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។
ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។
អ្នកណាដែលប្រកាសថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះ ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់ក្នុងព្រះដែរ។
យើងស្គាល់ព្រះវិញ្ញាណរបស់ព្រះដោយសារសេចក្ដីនេះ គឺអស់ទាំងវិញ្ញាណណាដែលប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម វិញ្ញាណនោះហើយមកពីព្រះ