Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រោះ​ដោយ​សារ​តែ​គាត់​ហើយ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ជឿ​ព្រះ‌យេស៊ូវ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពីព្រោះ​ដោយសារតែ​ឡាសារ មាន​ច្រើន​នាក់​ក្នុង​ពួកយូដា​ចាកចេញ​ពី​ពួកគេ ហើយ​ជឿលើ​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​ដោយសារ​តែ​គាត់​ ជនជាតិ​យូដា​ជាច្រើន​ដក​ខ្លួន​ចេញ​ពី​ពួកគេ ​ទៅ​ជឿ​លើ​ព្រះយេស៊ូ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រោះ​តែ​គាត់​នេះ​ហើយ​បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​បែក​ចេញ​ពី​ពួក​គេ មក​ជឿ​លើ​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ‌យេស៊ូវ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន បែក​ចេញ​ពី​ពួក​គេ​មក​ជឿ​លើ​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។


ដូច្នេះ កាល​ពួក​សាសន៍​យូដា​ជា​ច្រើន ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ គេ​ក៏​ជឿ​ដល់​ព្រះ‌អង្គ


បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​គាត់ ហើយ​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង!»។


ដូច្នេះ ពួក​សង្គ្រាជ​ក៏​ពិគ្រោះ​គ្នា​សម្លាប់​ទាំង​ឡាសារ​ដែរ


មាន​មនុស្ស​ជា​ច្រើន​ទៅ​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។


ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ


ក្នុង​ចំណោម​បណ្តា​ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»


ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម