យ៉ូហាន 12:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ពួកគេចូលចិត្តពាក្យសរសើរពីមនុស្ស ជាជាងពាក្យសរសើរពីព្រះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ដ្បិតពួកគេស្រឡាញ់សិរីរុងរឿងពីមនុស្ស ជាងសិរីរុងរឿងពីព្រះ។ សូមមើលជំពូកKhmer Christian Bible43 ព្រោះពួកគេចូលចិត្តការសរសើររបស់មនុស្សជាងការសរសើររបស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ។ សូមមើលជំពូកអាល់គីតាប43 ដ្បិតពួកគេចូលចិត្ដទទួលការសរសើរពីមនុស្ស ជាជាងទទួលការសរសើរពីអុលឡោះ។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។