Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:42 - ព្រះគម្ពីរខ្មែរសាកល

42 ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះអង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី* និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​អ៊ីសា​ដែរ ប៉ុន្ដែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ

សូមមើលជំពូក ចម្លង




យ៉ូហាន 12:42
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


តើ​អ្នក​បាន​ភិតភ័យ និង​ខ្លាច​អ្នកណា បានជា​អ្នក​កុហក ហើយ​មិន​បាន​នឹកចាំ​អំពី​យើង ក៏មិន​បាន​យកចិត្តទុកដាក់​ដូច្នេះ​? តើ​យើង​មិន​បាន​នៅស្ងៀម​ជាយូរមកហើយ​ទេ​ឬ បានជា​អ្នក​មិន​កោតខ្លាច​យើង​?


ពួកអ្នកដែល​ញាប់ញ័រ​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចុះ​! ព្រះអង្គមានបន្ទូលថា​៖ “បងប្អូន​របស់អ្នករាល់គ្នា​ដែល​ស្អប់​អ្នករាល់គ្នា ជា​អ្នកដែល​កាត់​អ្នករាល់គ្នា​ចេញ​ដោយព្រោះ​នាម​របស់យើង ពួកគេ​បាន​និយាយថា​: ‘សូមឲ្យ​ព្រះយេហូវ៉ា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ដើម្បីឲ្យ​ពួកយើង​បាន​ឃើញ​អំណរ​របស់ពួកឯង​ផង​!’ ប៉ុន្តែ​ពួកគេ​នឹង​អាម៉ាស់មុខ​វិញ”។


“អស់អ្នក​ដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំ​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ​។


“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នកណាដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស កូនមនុស្ស​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។


បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក


អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ស្អប់​អ្នករាល់គ្នា និង​នៅពេល​គេ​កាត់កាល់​អ្នករាល់គ្នា ត្មះតិះដៀល ហើយ​លុប​ឈ្មោះ​របស់អ្នករាល់គ្នា​ចោល​ទុកដូចជា​មនុស្ស​អាក្រក់ ដោយសារតែ​កូនមនុស្ស​។


មនុស្ស​ជាច្រើន​ក្នុង​ពួក​ជនជាតិយូដា​ដែល​មករក​ម៉ារា ហើយ​ឃើញ​អ្វីៗដែល​ព្រះអង្គ​បាន​ធ្វើ ក៏​ជឿលើ​ព្រះអង្គ​។


ពីព្រោះ​ដោយសារតែ​ឡាសារ មាន​ច្រើន​នាក់​ក្នុង​ពួកយូដា​ចាកចេញ​ពី​ពួកគេ ហើយ​ជឿលើ​ព្រះយេស៊ូវ​។


គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។


បន្ទាប់ពីការទាំងនេះ យ៉ូសែប​អ្នកអើរីម៉ាថេ​សុំ​ពីឡាត់​ដើម្បី​យក​ព្រះសព​ព្រះយេស៊ូវ​ចេញ​។ គាត់​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ ប៉ុន្តែ​លាក់មុខ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ពីឡាត់​បាន​អនុញ្ញាត ដូច្នេះ​គាត់​ក៏​មក ហើយ​យក​ព្រះសព​ព្រះអង្គ​។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ប៉ុន្តែ​គ្មានអ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើកចំហ​ឡើយ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។


ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។


ពោលគឺ ជឿ​ដោយ​ចិត្ត ធ្វើឲ្យ​មនុស្សត្រូវបាន​រាប់ជាសុចរិត ហើយ​សារភាព​ដោយ​មាត់ ធ្វើឲ្យ​មនុស្សបាន​សង្គ្រោះ


អ្នកណាក៏ដោយដែល​សារភាព​ថា​ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ស្ថិតនៅ​ក្នុង​ព្រះ​ដែរ​។


អ្នករាល់គ្នា​អាច​សម្គាល់​ព្រះវិញ្ញាណ​របស់​ព្រះ​ដោយសារតែការនេះ គឺ​អស់ទាំង​វិញ្ញាណ​ដែល​សារភាពថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ក្នុង​សាច់ឈាម វិញ្ញាណនោះ​ជារបស់​ព្រះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម