Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:42 - អាល់គីតាប

42 ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​អ៊ីសា​ដែរ ប៉ុន្ដែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះអង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី* និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ

សូមមើលជំពូក ចម្លង




យ៉ូហាន 12:42
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​តែងតែ​បាន​សេចក្ដី​សុខ។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង ហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ? អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?


អ្នក​រាល់​គ្នា​ដែល​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដោយ​ញាប់‌ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ទ្រង់។ បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ទ្រង់។ ពួក​គេ​ពោល​ថា “សូមអុលឡោះ‌តាអាឡា​សំដែង សិរី‌រុង‌រឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។


ស្តេច​សេដេ‌គា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន‌ជាតិ​យូដា​ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ»។


«អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ដែល​នៅ​សូរ៉កា។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រា​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ។


លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​អ៊ីម៉ាំ ពួក​មន្ដ្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។


ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រា​មនុស្ អ្នក​រាល់​គ្នា​មាន​សុភ‌មង្គល​ហើយ។


ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី​បាន​ឃើញ​អ៊ីសា​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​អ៊ីសា។


ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន បែក​ចេញ​ពី​ពួក​គេ​មក​ជឿ​លើ​អ៊ីសា។


គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា ខ្លួន​គោរព​បម្រើ​អុលឡោះ។


បន្ទាប់​មក យូសុះ ជា​អ្នក​ស្រុក​អើរីម៉ាថេ​បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​សព​អ៊ីសា។ យូសុះ​នេះ​ក៏​ជា​សិស្ស​របស់​អ៊ីសា​ដែរ​តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​យូសុះ​ក៏​មក​ដោះ​សព​យក​ទៅ។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​អ៊ីសា​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។


ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា​គេ​ពោល​ថា៖ «ពេល​អាល់ម៉ា‌ហ្សៀស​មក តើ​គាត់​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។


ឪពុក​ម្ដាយ​គាត់​និយាយ​ដូច្នេះ​មក​ពី​ខ្លាច​ជន‌ជាតិ​យូដា ព្រោះ​ជន‌ជាតិ​យូដា​រួម​គំនិត​គ្នា បណ្ដេញ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស ចេញ​ពី​សាលា​ប្រជុំ​របស់​គេ។


ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន​តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។


ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្ដិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​នាម​អ៊ីសា។


ដ្បិត​បើ​ចិត្ដ​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ


អ្នក​ណា​ប្រកាស​ជំនឿ​ថា​អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ដែរ។


បង​ប្អូន​អាច​ស្គាល់​រស​របស់​អុលឡោះ​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណាប្រកាសជំនឿ​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​រស‌អុលឡោះ​មក​ពី​អុលឡោះ​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម